មហាសន្និបាតសភាតំបន់អាស៊ី ! សម្តេចតេជោ ហ៊ុន សែន បានវាយសំពងសហរដ្ឋអាមេរិក និងប្រទេសតំបន់អឺរ៉ុបយ៉ាងខ្លាំងៗ ជុំវិញរឿងសង្រ្គាមនៅមជ្ឈឹមបូព៌ា

FN ៖ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA ដែលធ្វើឡើងក្រោមប្រធានបទស្តីពីការជំរុញសន្តិភាព និងការអភិវឌ្ឍ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានវាយសំពងធ្ងន់ៗទៅលើប្រទេសអាមេរិក និងប្រទេសតំបន់អឺរ៉ុប ក្នុងរឿងសង្រ្គាម នៅបណ្តាប្រទេសតំបន់មជ្ឈឹមបូព៌ា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសង្រ្គាមនៅប្រទេសទាំងនោះកើតឡើងដោយបដិវត្តន៍ពណ៌ ព្រោះតែការស្អប់ខ្ពើមបុគ្គល ឬចង់ប្តូររបបដឹកនាំ ក្រោមរូបភាព នៃការប្រកាន់របបលទ្ធិប្រជាធិបតេយ្យ និងការទាមទារសិទ្ធិមនុស្ស។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោប្រមាណ១៧នាទី នៅខាងក្រោម)៖ នៅចំពោះមុខថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងអង្គការពាក់ព័ន្ធមកពីប្រទេសក្នុងតំបន់អាស៊ីសរុបជាង២០ប្រទេស សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព នៅកម្ពុជា បានបង្ហាញកង្វល់យ៉ាងខ្លាំង ចំពោះការកើតមានភ្លើងសង្រ្គាមនៅបណ្តាប្រទេសមជ្ឈឹមបូព៌ា ដែលកំពុងនាំមកនូវទុក្ខវេទនាសម្រាប់ប្រជាពលរដ្ឋ និងមិនទាន់អាចស្វែងរកសន្តិភាពបាននៅឡើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកសង្រ្គាមនៅបណ្តាប្រទេសទាំងអស់នោះ ផ្តើមចេញពីបដិវត្តន៍ពណ៌ ផ្តើមចេញពីការស្អប់បុគ្គល និងការការចង់ផ្តួលរំលំរបបមួយ ដែលពួកគេមិនពេញចិត្ត។ សម្តេចតេជោ ហ៊ុន សែន ថា កម្ពុជាក៏ត្រូវបានធ្លាក់ក្នុងភ្លើងសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលផ្តើមចេញពីការស្អប់ … Continue reading មហាសន្និបាតសភាតំបន់អាស៊ី ! សម្តេចតេជោ ហ៊ុន សែន បានវាយសំពងសហរដ្ឋអាមេរិក និងប្រទេសតំបន់អឺរ៉ុបយ៉ាងខ្លាំងៗ ជុំវិញរឿងសង្រ្គាមនៅមជ្ឈឹមបូព៌ា